បណ្ដាផ្នែក តំបន់ចាប់ផ្តើមផលិតកម្មនាដើមឆ្នាំ២០១៣
(VOV)_នាថ្ងៃទី ១៤ កុម្ភះ ក្រុមហ៊ុនឧស្សាហកម្មនាវា Dung Quat - Quang Ngai
( ភាគ កណ្ដាលវៀតណាម) បានរៀបចំពិធីចាប់ផ្តើមផលិតកម្ម នាដើមឆ្នាំ ២០១៣។ វិស្វករ កម្មករចំនួន ជាង ១០០០នាក់ បានចាប់ផ្តើមផលិតនាវាសេវាកម្មថ្មីចំនួន២
គ្រឿង តាមកិច្ចសន្យាជាមួយក្រុមហ៊ុន Vietso Petro។ តាមគំរោង ក្រុមហ៊ុនឧស្សាហ
កម្មនាវា Dung Quat - Quang Ngai នឹងខំប្រឹងប្រែងទទួលប្រាក់ចំណូលអាជីវ កម្មបាន ជាង ១ ២០០ ពាន់លានដុង។
|
ក្រុមហ៊ុនឧស្សាហ កម្មនាវា Dung Quat - Quang Ngai នឹងខំប្រឹងប្រែងទទួលប្រាក់ចំណូលអាជីវ កម្មបាន ជាង ១ ២០០ ពាន់លានដុង(www.baomoi.com ) |
ក៏នាថ្ងៃនេះដែរ ប្រជាកសិករនៅបណ្ដាតំបន់នៅខេត្ត Son la (ភាគខាងជើង
វៀតណាម)បានចុះធ្វើស្រែ ចាប់ផ្ដើមរដូវដាំដុះថ្មី។ បងស្រី Dinh Thi Than ភូមិ Puoi
2 ឃុំ Huy Tan ស្រុក Phu Yen បានអោយដឹងថា÷
“ ទទួលនិទាឃរដូវដ៏សប្បាយរីករាយ ប៉ុន្តែ យើងខ្ញុំមិនបំភ្លេចវាលស្រែទេ។ ថ្ងៃនេះ យើងខ្ញុំចាប់ផ្តើមចុះធ្វើស្រែ។ យើងខ្ញុំ អ្នកណាក៏មានគោលបំណងថា÷ ឆ្នាំ ១មានអាកាសធាតុអំណោយផល ទទួលផលច្រើនដើម្បីជីវភាពរស់នៅកាន់តែល្អ
ប្រសើរ ពី១ថ្ងៃទៅ១ថ្ងៃ៕ ”
ក៏នាថ្ងៃទី ១៤ កុម្ភះ កម្មាភិបាល វិស្វករ និងកសិករចំនួនជាង ៥០០នាក់ នៅលើកា
ដ្ឋាន សាងសង់រោងចក្រអគ្គិសនី Duyen Hai ទី៣ បានចាប់ផ្តើមផលិតកម្ម នាដើមឆ្នាំ។ ដើម្បីរក្សារល្បឿន និងការងាររបស់សំណង់ វិស្វករ កម្មករចំនួន ៨០ % បានសំរាក់
ទទួលបុណ្យតេត ប្រពៃណី ក្នុងរយះពេល ៤ថ្ងៃតែប៉ុណ្ណោះ៕